ទាព្រៃស្លាបសដែលជាប្រភេទសត្វកម្ររងគ្រោះថ្នាក់ជិតផុតពូជ! កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៩ ក្នុងទ្វីបអាស៊ីដែលមានវត្តមានទាព្រៃស្លាបសរស់នៅ។ យោងតាមរបាយការណ៍សិក្សា ទាព្រៃស្លាបសមានចំនួនចន្លោះ ២៥០-១០០០ក្បាលនៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា។
ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម។ កាលពីខែកក្កដាឆ្នាំ ២០១៧ ក្រុមអ្នកអភិរក្សបានរកឃើញសំបុកទាព្រៃស្លាបសស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា





មតិយោបល់