ឧត្តរមានជ័យៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០នឹង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ០០១ បដ.ចខ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ របស់លោក គង់ រតនា ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាត បូរ៉ា ហៅ សៀន ណយ ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ឃាត់ខ្លួននៅចំណុចភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៨និង៥៨ នាទីព្រឹក នៅចំណុចជប់ត្រកួន ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នបានបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ៕
ព័ត៌មានជាតិ
មតិយោបល់