ថ្មីៗនេះដែរតារាចម្រៀង Beyoncé បានចេញវិដេអូបទចម្រៀងថ្មីមួយសន្លាង ជាមួយនឹងបទ Pretty Hurts ដែលមានរយៈពេល ៧ នាទី និង ០៤ វិនាទី ដែលជាបទមួយដ៏អស្ចារ្យ បំផុត ។
បទនេះដែរ គឺជាបទ ដែលនិយាយអំពីស្ត្រី ដែលចង់បានភាពស្រស់ស្អាត ក៏ប៉ុន្តែភាពស្រស់ស្អាតនោះ ត្រូវប្រឈមនឹងភាពឈឺចាប់ ដោយការវះកាត់ និងហាត់ប្រាណសម្រកក្បាលពោះ កែទម្រង់មុខ ចាក់ថ្នាំឲ្យមុខប៉ោង ជាដើម ។ ផ្ទុយទៅវិញ វាជាសញ្ញា មួយដាស់តឿន ឲ្យស្ត្រីទាំងឡាយ កុំព្យាយាម ចង់បានសម្រស់ដែលធ្វើឲ្យខ្លួនស្អាតមួយពេល និងរងទុក្ខទោស អស់មួយជីវិត ។
Pretty Hurts ត្រូវបានអាប់ឡូតចូល YouTube Vevo កាលពីថ្ងៃទី ២៤ ខែមេសានេះ ដោយមានអ្នកចុចមើល 3,075,297 ដង ៕
ទស្សនាបទ Pretty Hurts ដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់