កណ្តាលៈ ករណីអគ្គិភ័យមួយបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងដែលសាងសង់រួចមិនទាន់បើកឲ្យដំណើរការ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យស្លាប់ជាងម៉ាស៊ីនត្រជាក់ម្នាក់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែង ដែលមានទំហំ៣០ម៉ែត្រx៥០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ភេទប្រុស មុខរបរជាងម៉ាស៊ីនត្រជាក់ មូលហេតុឆ្លងចរន្តអគ្គិសនី។
ខណៈពេលនេះ ក្រោមការបញ្ជាដឹកនាំពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានចាត់ចែងឲ្យរថយន្តពន្លត់អគ្គិភ័យដែលនៅជិតបំផុតតាមបណ្តារស្រុកទៅជួយអន្តរាគមន៍ និងបានទាក់ទងទៅនាយកដ្ឋានអគ្គិភ័យនៃ អគ្គស្នងការដ្ឋាននគរបាលជាតិចុះជួយអន្តរាគមន៍ផង ។ រហូតដល់វេលាម៉ោង ៣និង៣០នាទីរសៀល ករណីអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានហើយ៕
មតិយោបល់