ព័ត៌មានជាតិ

Mazda សាកកម្លាំងជាមួយ Prius ខូចខាតយ៉ាងតំណំ

ភ្នំពេញៈ រថយន្ត Mazda BT-50 បុករថយន្ត Prius ប៉ើងត្រឡប់ក្បាលមកក្រោយមួយជុំ រងការខូចខាតយ៉ាងតំណំសំណាងផ្ទុះពោងសុវត្ថិភាព អ្នកបើកបរគ្រាន់តែសេសឺមួយសន្ទុះ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោង៣និង៥០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៣០៧កែងផ្លូវ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីបានប្រាប់ថា គេឃើញរថយន្ត Prius ពណ៌កាំម៉ៃ ស្លាកលេខភ្នំពេញ2AF-2679 បើកបរដោយបុរសម្នាក់ពីកើតទៅលិចតាមផ្លូវ៦០៦ ដោយល្បឿនយឺតៗហើយមកដល់ផ្លូវកែង៣០៧ ក៏ចុចស៊ីផ្លេរ៣ទៅ៤ដងស្រាប់តែមានរថយន្ត Mazda BT-50 ពណ៌ស ស្លាកលេខភ្នំពេញ2AI-5566 បើកបរដោយបុរសម្នាក់ពីជើងទៅត្បូងក្នុងល្បឿនលឿនមកបុករថយន្ត Prius ចំពាក់កណ្តាលផ្នែកខាងស្តាំប៉ើងត្រឡប់បត់ក្បាលរថយន្តបែរមកខាងកើតនិងខ្ទាតទៅអែបខាងត្បូងផ្លូវ។

ដោយរថយន្ត Mazda BT-50 កំពិតផ្នែកខាងមុខបន្តិចបន្តួច ចំណែករថយន្ត Prius រងការខូចខាតដូចជាកំពិតទ្វារទាំង២ផ្នែកខាងស្តាំ ហើយបែកកញ្ចក់ បែកកងខាងក្រោយផងដែរ និងផ្ទុះពោងការពារសុវត្ថិភាព។

ហេតុការណ៍គ្រោះចរាចរណ៍នេះមិនរំខានសមត្ថកិច្ចទេដោយភាគីម្ចាស់រថយន្តទាំងឯកភាពយល់ព្រមយកទៅជួសជុលទុកឲ្យម្ចាស់ Mazda ចេញថ្លៃការខូចខាតទាំងស្រុង៕

មតិយោបល់