ព័ត៌មានជាតិ

រន្ធត់ណាស់! ហាយទ្បែនឌ័រ ពន្លះម៉ូតូ១គ្រឿង រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋ ស្លាប់ និងរបួស ២នាក់

​ព្រៃវែង: ​រថយន្តមួយគ្រឿង ​បើក​លឿនក៏​រេ​ចង្កូត​ទៅបុក​រះ​ម៉ូតូ​ មិនទាន់អស់ល្បឿន​បន្តបុក​ចូល​ផ្ទះ​ពលរដ្ឋ ​បណ្តាលឲ្យ​ម្ចាស់ផ្ទះ​ស្លាប់​ម្ដាយ​និង​តូច​របួសធ្ងន់​ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​២ និង៤៥​នាទី​រសៀល​ថ្ងៃទី​១៦​ ខែកុម្ភ:​ ឆ្នាំ​២០១៨​ នៅផ្លូវជាតិ​លេខ​៨ ភូមិ​ស្វាយ​អាត់ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ​ខេត្តព្រៃវែង ។​

តាមសមត្ថកិច្ច បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុគេឃើញ​មាន​រថយន្ត​មួយគ្រឿង​ ម៉ាក​​ហាយ​ឡែ​ន​ឌ័រ ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២R៧៩៩២ បើក​ដោយ​ឈ្មោះ ទេស ចាន់ថុល ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ខេ​ត្បូងឃ្មុំ​។
​អ្នករួមដំណើរ​ដោយ​​ប្រព​ន្ធម្នាក់ទៀត បានបើករថយន្ត​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ ​​មកដល់​កន្លែងកើតហេតុ ​រថយន្ត​បាន​រេ​ចង្កូតមក​ខាងឆ្វេង​ដៃ ធ្លាក់​មក​ខាងត្បូង​ផ្លូវ ជ្រុល​បុក​រះ​ម៉ូតូ​មួយគ្រឿង ​ខណ:​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​បាន​បន្តទៅ​បុក​ចូល​ផ្ទះ​ពលរដ្ឋ​បាក់​ជញ្ជាំង​ថ្ម រួច​ធ្លាយ​ទៅបុក​ម្ដាយកូន​២​នាក់ ​ដែល​កំពុង​ឈរ​លក់ដូរ​ក្នុងផ្ទះ បណ្ដាល​ឲ្យ​ឈ្មោះ​ ភាន ​សិ​ក ​ភេទ​ស្រី​អាយុ​២១​ឆ្នាំ ​ត្រូវជា​ម្ដាយ​ស្លាប់ ​នៅ​កន្លែងកើតហេតុ​ រីឯ​កូន​ស្រី ឈ្មោះ​ សឿន​ សូ​ ភេទ​ស្រី​អាយុ​២​ឆ្នាំ ​រងរបួស​ធ្ងន់​។

បច្ចុប្បន្នកុមារី​រងគ្រោះ​ ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ឃុំ​ថ្លា​វ​ ចំណែក​តៃកុងត្រូវសមត្ថកិច្ច​ឃាត់ខ្លួន និងវត្ថុតាង​រថយន្ត​ ​រួមទាំង​ម៉ូតូ​រងគ្រោះ​ យកទៅ​ទុក​​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ្រៃ ដើម្បី​បន្តចាត់ការ​តាម​នីតិវិធី​​៕

មតិយោបល់