ព័ត៌មានជាតិ

រថយន្តព្រូស២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ

កំពង់ឆ្នាំង: នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត២គ្រឿងម៉ាកដូចគ្នា បុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ នៅត្រង់ចំណុចរង្វង់មូលនាងកង្រី ក្បែរសាលាក្រុង ខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត ព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-59-75 ទិសដៅពីលិចទៅកើត លុះបើកបរមកដល់ចំណុចកើតហេតុ បុករថយន្តព្រូស១គ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-2029 ទិសដៅពីជើងទៅត្បូងបណ្តាលឲ្យ បុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ប៉ុន្តែករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់ រងគ្រោះនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើនេះ ដើម្បីនាំខ្លួនម្ចាស់រថយន្តទាំងពីរគ្រឿងទៅកាន់ប៉ុស្តិ៍រដ្ឋបាល ធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់