ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ នៅខណ្ឌដូនពេញ!

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាន នាយក ដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី ធ្វើការសហការជាមួយ និង កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និង អនុវត្តនិតិវិធីរាជធានីភ្នំពេញ ដោយបានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យការស្នាក់នៅនិងបំពេញការងាររបស់ជនបរទេសនៅក្នុងហាងកាហ្វេ និង ផ្ទះជួលចំនួន ២ទីតាំង ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី ចំនួន ១៥នាក់(ស្រី ១១នាក់)។

ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចហាងកាហ្វេមួយកន្លែង និង ផ្ទះជួល មួយកន្លែង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៩០ ក្ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ពេលនេះកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី បានធ្វើការសហការជាមួយនិងកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និង អនុវត្តនិតិវិធីរាជធានីភ្នំពេញ និង នគរបាលខណ្ឌដូនពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញនោះ។ បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងាររបស់ជនបរទេស ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវលេខ៩០ នេះចំនួន ២គោលនៅជាប់ៗគ្នាគឺគោលដៅទី១-នៅក្នុងហាងកាហ្វេមួយទីតាំង និងគោលដៅ មួយទៀតនៅចំណុចផ្ទះជួលមួយទីតាំទៀត។ឯកឧត្តមក៏បានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការត្ររួតពិនិត្យការស្នាក់នៅ និង បំពេញការងារជនបរទេសនៅទីតាំងទាំងពីគោលដៅខាងលើនេះដែរ កម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃរបស់លោក បានរកឃើញជនជាតិវៀតណាមប្រុសស្រីសរុបចំនួន១៥នាក់ ក្នុងនោះស្រីមានចំនួន១១នាក់ និងបុរសមានចំនួន ៤នាក់ ដែលកំពុងតែបានលួចចូលមកស្នាក់នៅ និង បំពេញការងារដោយគ្មានលិខិតឆ្លងដែននិង ឯកសារត្រឹមត្រូវទៅតាមច្បាប់។

ក្រោយប្រតិបត្តិការរបស់សមត្ថកិច្ចនេះក្រុមជនជាតិវៀតណាមប្រុស ស្រី ទាំង ១៥នាក់ (ស្រី ១១នាក់) ដែលបានចាប់់ឃាត់ខ្លួនពីក្នុងហាងកាហ្វេ និង ផ្ទះជួលខាង លើនេះពីបទលួចចូលមកស្នាក់នៅ និង បំណពេញការងារដោយខុសច្បាប់នេះដែរ ក៏ត្រូវបាននាំទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត៕

មតិយោបល់