ស្ទឹងត្រែងៈ ករណីប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុច ភូមិសាស្រ្តត្រើយខាងកើតក្នុងទន្លេមុខផ្ទះលោក ស៊ឹម ដាន កាលពីវេលាម៉ោង ៨ និ៤៥ នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិទ្បាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះ មានឈ្មោះ ចា គា ភេទប្រុស អាយុ ២៥ ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ មានកន្លែងកំណើតនៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនៈគីរី ជនជាតិទំពួន។ ជនរងគ្រោះខាងលើ បានបាត់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្រោយពីស៊ើបអង្កេត បានញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ឥទ្បូវសពត្រូវ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់