ព័ត៌មានជាតិ

មេបញ្ជាការវរ101ម្នាក់ រងរបួសក្នុងករណីក្រទ្បាប់រថយន្ត នៅស្ទឹងត្រែង

ស្ទឹងត្រែង: ករណីគ្រោះថ្នាក់ចររាចរណ៍មួយ បង្កឡើងរថយន្តមួយគ្រឿង ក្រទ្បាប់ដោយខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៦នាក់ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង ៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

អ្នកបើកបរឈ្មោះ ប៉ន ស្វិត ភេទប្រុស អាយុ ៣២ ឆ្នាំ និងអ្នករួមដំណើរ ៥ នាក់ ក្នុងនោះមានស្រី ២ នាក់ បើកបរក្នុងទិសដៅពីត្បូង ទៅជើង ដោយក្នុងល្បឿនលឿន បានបណ្ដាលឲ្យក្រទ្បាប់រថយន្តម៉ាកទ្បង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B- 5489
បានបណ្ដាលឲ្យរបួសធ្ងន់មនុស្ស៤ នាក់ រីឯ២នាក់ទៀតរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្ទឹងត្រែង។

ជនរងគ្រោះម្នាក់ ត្រូវគេស្គាល់មានឈ្មោះ ម៉ី ប៊ុនប៉ន មេបញ្ជាការវរ101 ខណ:អ្នកផ្សេងទៀត ស្គាល់អត្តសញ្ញាណនោះទេ៕

មតិយោបល់