ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ចៅកែវ័យក្មេងផលិតកម្ម BKS ឡើងស៊េរីរថយន្ត

ភ្នំពេញៈ បន្ថែមពីលើរថយន្តដែលកំពុងប្រើប្រាស់សព្វថ្ងៃម៉ាកកូរ៉ូឡាស៊េរីថ្មីឆ្នាំ២០១៥ តម្លៃជាង៣ម៉ឺនដុល្លារនោះ ថៅកែវ័យក្មេងផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានហក់ឡើងជិះស៊េរីរថយន្តថ្មីតម្លៃខ្ទង់ជាង៤ម៉ឺនដុល្លារ។

ការឡើងស៊េរីរថយន្តនេះ គឺក្រោយពេលដែលតារាចម្រៀង សម្តែង និងជាម្ចាស់ផលិតកម្មខាងលើ បានវិលពីប្រទេសថៃ ពិភាក្សាកិច្ចសហការចាយទុនរួមគ្នារវាងផលិតករថៃ និងផលិតកម្ម BKS ផលិតរឿងនៅកម្ពុជា។

លោក ឈុន សុវណ្ណភក្ដី បានឲ្យ Post News ដឹងនៅពេលថ្មីៗនេះថា សម្រាប់រថយន្តកូរ៉ូឡា នៅតែបន្តជិះជាធម្មតានោះទេ ប៉ុន្តែសម្រាប់រថយន្តថ្មីនេះ គឺជាកាដូ ដែលទទួលបានពីប៉ារបស់ខ្ញុំតែប៉ុណ្ណោះ។

លោក ឈុន សុវណ្ណភក្តី ថា “រថយន្ត BMW ដែលប៉ាខ្ញុំទិញឲ្យនេះ វាមិនថ្លៃនោះទេ តម្លៃខ្ទង់៤ម៉ឺនដុល្លារអីហ្នឹង មិនដឹងធ្វើម៉េចដែរ របស់ស្អាតប៉ាឲ្យ ហ្វ្រីៗ ចេះតែយកទៅ”

ក្នុងនោះដែរ លោក ឈុន សុវណ្ណភក្តី ក៏បានបញ្ជាក់ផងដែរថា សម្រាប់រឿងថ្មី “អាស៊ុយទ្រីស្មោះស្នេហ៍” ចាយទុនជិត៨ម៉ឺនដុល្លារ គ្រោងនឹងដាក់សម្ពោធនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ សង្ឈឹមនឹងទទួលបានជោគជ័យច្រើន៕

មតិយោបល់