ទន្ទឹមនឹងហួសចិត្តពីករណីរបស់ក្រុមគ្រូពេទ្យនៅខេត្តបាត់ដំបង ដែលត្រូវអ្នកលេងហ្វេសប៊ុកចោទថា បានបណ្ដែតបណ្ដោយឲ្យក្មេងប្រុសលង់ទឹកម្នាក់ស្លាប់នោះ អ្នកនាង ខាត់ សុឃីម ក៏ប្រកាសពីការរៃអង្គាសប្រាក់ និងជំនួយផ្សេងៗ យកទៅចូលបុណ្យក្មេងប្រុសនោះ ដល់កន្លែងបុណ្យសពនៅខេត្តបាតដំបងផងដែរ។
អ្នកនិយាយថា មកទល់ម៉ោងនេះ អ្នកបានទទួលលេខទូរសព្ទរបស់គ្រួសារសពហើយ ដោយអ្នកនាងនឹងរៃលុយប្រាក់ឲ្យបានគួរសម ព្រមជាមួយនឹងទិញជាអង្ករ និងសម្ភារៈផ្សេងៗផង ហើយឲ្យមិត្តរបស់អ្នកនាងម្នាក់នៅបាត់ដំបងយកទៅចូលបុណ្យដល់កន្លែង។
អ្នកនាងនៅតែបង្ហាញអារម្មណ៍តូចចិត្ត បន្ទាប់ពីក្រុមគ្រូពេទ្យមិនធ្វើការសង្គ្រោះបឋមដល់ក្មេងនោះ ហើយបណ្តោយឲ្យក្មេងនោះស្លាប់ទាំងមិនអស់ចិត្ត កាលពីព្រឹកមិញ។
អ្នកនាងនិយាយបន្តទៀតថា ធ្វើជាពេទ្យមិនអាចសន្និដ្ឋានថា អ្នកនេះស្លាប់ហើយ អ្នកនោះស្លាប់ហើយ ដោយមិនធ្វើការសង្គ្រោះបឋមបានទេ គឺដាច់ខាតត្រូវតែឲ្យគ្រួសារសពអស់ចិត្ត៕
https://youtu.be/z8kURdWfvVA






មតិយោបល់