ព័ត៌មានជាតិ

First News៖បុរសម្នាក់ ឆក់ខ្សែភ្លើងស្លាប់នៅក្នុងផ្សារកណ្តាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានករណីឆក់ចរន្តអគ្គិសនីមួយបានកើតឡើង ដោយបណ្តាលឲ្យបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ជាតិ ភេទប្រុស អាយុប្រហែលជា ៤០ឆ្នាំ ហើយសាកសពជនរងគ្រោះ​ត្រូវគេបញ្ជូនតាមរថយន្តពេទ្យដឹកយកទៅមន្ទីរពេទ្យ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់