ព័ត៌មានជាតិ

First News: កម្មករសំណង់២នាក់ ធ្លាក់ពីជណ្ដើរយន្ត អគារក្រុមហ៊ុនទីហាវសេរ៉ាមិច “ខេមបូឌា”

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចមាន កម្មករសំណង់២នាក់ បានធ្លាក់ពីលើជណ្ដើរយន្តកម្ពស់៣ជាន់ ខណៈកំពុងតែបូកជញ្ជាំងអគារដែលមានកម្ពស់១០ជាន់ នៃអគារក្រុមហ៊ុនទីហាវសេរ៉ាមិច ខេមបូឌា។

ទីតាំងកើតហេតុខាងលើ គឺស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់ច្រកចូលបុរីប៉េងហួត ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវគេជួយសង្គ្រោះ និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

https://youtu.be/wQG3DHnbyqc

មតិយោបល់