ក្រុមអ្នកស្រាវជ្រាវកាលពីថ្ងៃទី២២ ខែធ្នូ បានថ្កោលទោស និងទម្លាក់កំហុស ទាំងអស់ទៅលើមូលនិធិរូបិយវត្ថុអន្ដរ ជាតិ IMF បានធ្វើឱ្យប្រព័ន្ធសុខាភិបាល នៅទ្វីបអាហ្វ្រិករងផលប៉ះពាល់យ៉ាងខ្លាំង បណ្ដាលឱ្យមានវីរុសអេបូឡារាលដាល ខ្ពស់បែបនេះ
សារព័ត៌មាន AFP បានដកស្រង់ សម្ដីក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា គោលនយោបាយរបស់ IMF ធ្វើឱ្យ ប្រព័ន្ធសុខាភិបាលនៅបណ្ដាប្រទេស លោកខាងលិចមិនទទួលបានប្រាក់គ្រប់ គ្រាន់ ខ្វះគ្រូពេទ្យជំនាញ ទាំងនោះហើយ ទើបធ្វើឱ្យសកម្មភាពទប់ស្កាត់ការឆ្លង រាលដាលវីរុសអេបូឡាត្រូវធ្លាក់ចុះដូច គ្នាទើបមានការឆ្លងយ៉ាងឆាប់រហ័ស បែបនេះ ។
ការជាប់ពាក់ព័ន្ធរវាងIMF នឹងការ ឆ្លងរាលដាលវីរុសអេបូឡាត្រូវបានក្រុម អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ខេមប្រ៊ីដ អ័កហ្វ័ត វាយតម្លៃថា ដោយ គោលនយោបាយរបស់ IMF ធ្វើឱ្យ ប្រព័ន្ធសុខាភិបាលនៅអាហ្វ្រិកខាងលិច ធ្លាក់ក្នុងសភាពអាក្រក់បែបនេះមិន អាចទប់ទល់នឹងហេតុការណ៍អាក្រក់ដូច ជាការឆ្លងរាលដាលវីរុសអេបូឡា បានឡើយ ។
ចំណែកអ្នកនាំពាក្យ IMF ក៏បាន បញ្ជាក់ថា ការដែលវីរុសអេបូឡាឆ្លង រាលដាលនោះមិនមែនជាលទ្ធផលនយោ បាយរបស់IMF នោះឡើយ ការចោទ ប្រកាន់ខាងលើជារឿងមិនពិត៕
ព័ត៌មានជាតិ
មតិយោបល់