ព័ត៌មានជាតិ

យុវជនម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច

សៀមរាបៈ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី មានករណីបុរសម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ សឿង ចយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

នៅថ្ងៃកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិ-ឃុំខាងលើ ពេលនោះកម្លាំងព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍បាគង បានចុះមកដល់ផ្ទះនិងកន្លែងកើតហេតុ ឃើញថាសពត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាងស្រាយចំណងយកមកដល់ផ្ទះ ។

តាមការបំភ្លឺរបស់ឪពុកឈ្មោះ សៀម ទក់ ភេទប្រុស អាយុ៥០ឆ្នាំ បានបំភ្លឺរៀបរាប់ថា កន្លងមកកូនគាត់បានជួបគ្រោះថ្នាក់ធ្លាក់លើអគារកំពស់៤ម៉ែត្រ និងធ្លាប់ដួលម៉ូតូប៉ះពាល់ដល់ផ្នែកក្បាលជាច្រើន
លើក ហើយក៌ធ្លាប់ផឹកស្រារស្រវឹងរកចងកសំលាប់ខ្លួនម្ដងមកហើយតែមានការឃាត់និងពន្យល់ណែនាំពីគ្រួសារ ។ លុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពេលល្ងាចកូនគាត់ផឹកស្រារស្រវឹង រហូតដល់យប់ដោយគាត់មិនចាប់អារម្មណ៍ តែមិនមានការស្ដីបន្ទោសអ្វីទេ ដោយគិតថាកូនស្រវឹងចូលដេកធម្មតា ព្រឹកឡើងឃើញកូនចងកសម្លាប់ខ្លួនតែម្ដង ។

លទ្ធផលពិនិត្យសព ក្រៅពីស្នាមលើក នៅកន្លែងចងក មិនមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសទេ ។ តាមការសន្និដ្ឋាន មកពីមូលហេតុស្រវឹងស្រារ វង្វេងស្មារតី ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់