កាលពីល្ងាចថ្ងៃសៅរ៍ ទី ១៧ ខែ កុម្ភ: ម្សិលមិញ កីឡាករប្រដាល់គុនខ្មែរ ផាន់ ពិសិដ្ឋ បានយកឈ្នះ លី ភា ដែលជាកីឡាករល្បីខ្លាំងនៅទឹកដីប្រទេសថៃ ក្នុងកម្មវិធី មួយថៃ ដោយពិន្ទុ នឹងបានឈានទៅវគ្គបន្ត(១៦នាក់) នៃពានរង្វាន់ TV5 Knock Out Series By Kcement រដូវកាលទី ២ បន្ត។
រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
ក្រៅពី ផាន់ ពិសិដ្ឋ ដែលបានឡើងទៅវគ្គបន្ទាប់ ក៏នៅមានកីឡាករ សង គង់ មួយរូបទៀតត្រូវឡើងទៅវគ្គបន្ទាប់ដូចគ្នា ដោយបានយកឈ្នះកីឡាករ គួន ប៊ុនហុីម ក្នុងថ្ងៃជាមួយគ្នា៕
មតិយោបល់