ព័ត៌មានជាតិ

អាណិតណាស់ ! ជិតដល់ថ្ងៃរៀបការហើយ នារីស្រស់ស្អាតម្នាក់បែរជាត្រូវរថយន្តបុកហើយម៉ូតូបុកទៀត

កណ្តាល: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា នារីម្នាក់ជិតដល់ថ្ងៃរៀបការហើយនោះ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាលាក្រួស ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នារីរងគ្រោះខាងលើមានឈ្មោះ វិ មុំ អាយុ២១ឆ្នាំ ស្នាក់នៅភូមិជម្ពូព្រឹក ឃុំជម្ពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1O 8604 បើកបរដោយបុរសម្នាក់ត្រូវជាគូដណ្តឹងរួមដំណើដោយនារីរងគ្រោះជិះពីក្រោយក្នុងល្បឿនទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតបើកស្របទិសគ្នាមិនចាំស្លាកលេខបានប៉ះដៃចង្កូតខាងឆ្វេងបណ្តាលឲ្យម៉ូតូនារីរងគ្រោះដួលហើយរថយន្តបានបន្តដំណើរទៅបាត់ ។

ប្រភពបន្តទៀតថា ខណ:ម៉ូតូនារីរងគ្រោះដួលហើយនោះក៏លេចចេញម៉ូតូម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅមិនចាំស្លាក់លេខបើកពីក្រោយស្របទិសគ្នាបានបុកនារីរងគ្រោះបណ្តាលឲ្យសន្លប់ស្តូកតែម្តង ។

ក្រោយពេលកើតហេតុនារីរងគ្រោះត្រូបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះអមដំណើរដោយគូដណ្តឹងនាងឈ្មោះ ម៉ាង សុខគង់ ទៅជាមួយផង ។

គួរបញ្ជាក់ផងដែរថាគូដណ្តឹងមួយគូនេះគ្រោងនឹងរៀបការនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១៧ខាងមុខនេះបើតាមសំបុត្រអាពាហ៍ពិពាហ៍ដែលសមត្ថកិច្ចឃើញនៅកន្លែងកើតហេតុនិងតាមការប្រាប់ឲ្យដឹងពីគូដណ្តឹងរបស់នាង ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញខាងចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីរង់ចាំម្ចាស់មកទទួលយកនៅពេលក្រោយ ៕

មតិយោបល់