ព័ត៌មានកីឡា

Ederson មិនទាន់ស្ថិតក្នុងក្រសែភ្នែកលោក Tite

ថ្វីបើអ្នកចាំទីវ័យក្មេង Ederson បង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្រុម Manchester City ចាប់តាំងពីដើមរដូវកាលកន្លងមកក៍ដោយ តែអ្នកចាំទីដៃស្និតរូបនេះ នៅមិនទាន់ត្រូវបានលោក Tite ជ្រើសរើសសម្រាប់១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិប្រេស៊ីល ត្រៀមប្រកួត World Cup នៅរុស្ស៊ីឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សារបស់កាសែត AS បានឲ្យដឹងថា​ លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានបង្ហាញនូវបញ្ជីឈ្មោះ ជម្រើស១១នាក់​ដំបូងដែលលោក ត្រៀមប្រកួត World Cup​ នៅរុស្ស៊ី ប្រមាណជាជាង ១០០ថ្ងៃទៀតនេះ។ ក្នុងនោះដែរ អ្នកចាំទីដែលស្ថិតក្នុងក្រសែភ្នែករបស់លោក Tite ហើយលោកបានត្រៀមដាក់ក្នុងជម្រើស​ ១១នាក់ដំបូងរបស់លោកនោះគឺ​ អ្នកចាំទី Alisson របស់ក្រុម AS Roma ទៅវិញ។ តាមរយ:ការសម្រេចចិត្តនេះ បានធ្វើឲ្យ​មានការចោទសួរជាច្រើនបានកើតឡើង ទាក់ទងទៅនឹង Ederson របស់ក្រុម Manchester City មានទម្រង់លេងយ៉ាងប្រសើរ ព្រមទាំងរារាំងគ្រាប់បាល់បាន​ជាច្រើនក្នុងការជួយឲ្យក្រុម Manchester City ឈរកំពូលតារាង Premier League នោះបែរជាមិនមានឈ្មោះ ក្នងជម្រើស ១១នាក់ដំបូងរបស់លោក Tite វិញ។

យ៉ាងណាក៍ដោយ នេះគ្រាន់តែជា ការបង្ហាញឈ្មោះលើកដំបូងរបស់លោក Tite ប៉ុណ្ណោះ ភាពជាក់លាក់ណាមួយនៅមិនទាន់ច្បាស់នៅឡើយទេ ដោយរង់ចាំ ការរៀបចំចុងក្រោយនៅជិតដល់ព្រឹត្តិការណ៍ World Cup នាពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់