ព្រះវិហារៈ លោកអធិការស្រុកជាំក្សាន្ត បានប្រាប់Post News ថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណី ប្រើប្រាស់ម៉ាស៊ីនឆក់ត្រី បណ្តាលឲ្យស្លាប់ នៅក្នុងអូរ ភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ សាមួន នេន អាយុ២៨ឆ្នាំ ជាប្រពន្ធ(ស្លាប់) និងឈ្មោះ វ៉ាត ហុង អាយុ៣៧ឆ្នាំ មុខរបរ កសិករ ជាប្តី របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំយាង អ្នកទាំង២រស់នៅភូមិជាំស្រែ ឃុំយាង។
ចំណែកសាកសព បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់