ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ 2AY-0606 បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស២នាក់រងរបួសចំណែកម្ចាស់រត់រថយន្តដើរចូលផ្ទះគេចខ្លួនបាត់

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង១០និង២០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៦ ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AY-0606 បានបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ចំណែកម្ចាស់រត់រថយន្តដើរចូលផ្ទះគេចខ្លួនបាត់។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់