ព័ត៌មានជាតិ

Update៖ រថយន្ត Luxus 570 ពាក់ផ្លាកលេខរដ្ឋ 062.0567 ប៉ះគ្នាជាមួយឡានដឹកដី ធ្លាក់ប្រឡាយទឹក និងមនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល

កំពត: នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២0២០ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដី និងរថយន្ត
Luxus 570 ពណ៌ខ្មៅ ដែលមានទិសដៅផ្ទុយគ្នា នៅចំណុចខាងជើងផ្លូវចូលវត្តទឹកវិលប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ១៤៤-១៤៥ ។

រថយន្តបង្កម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ កោះកុង 3A 0670 អ្នកបើកបររត់គេចខ្លួនបាត់ ធ្វើដំណើរពីត្បូងទៅជើង
រថយន្តរងគ្រោះម៉ាក Luxus 570 ពណ៌ខ្មៅ ពាក់ផ្លាក លេខរដ្ឋ 062.0567 បើកបរឈ្មោះ បើត សុតុណា ភេទប្រុស អាយុ ៤១ឆ្នាំ(នៅភ្នំពេញ) របួសធ្ងន់
ធ្វើដំណើរពីភ្នំពេញមកកំពត។ និងអ្នករួមដំណើរ ៥នាក់ របួសធ្ងន់ ២នាក់ ស្រាល ៣នាក់
អ្នករងគ្រោះយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពត។

វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ៕

មតិយោបល់