ព័ត៌មានជាតិ

វ៉ាក់សាំង​ប្រភេទថ្មី​របស់​ក្រុមហ៊ុន Sinopharm មានប្រសិទ្ធភាព​សម្រាប់​កុមារ​អាយុ​ពី៣ឆ្នាំ​ទៅ​១៧ឆ្នាំ

ប្រធានក្រុមហ៊ុនឱសថ ស៊ីណូហ្វាម (Sinopharm) របស់ចិនបាននិយាយថា ការធ្វើតេស្តិ៍លើមនុស្សបានបង្ហាញថា វ៉ាក់សាំងកូវីដ១៩ថ្មីរបស់ក្រុមហ៊ុននេះដែលផលិតឡើងសម្រាប់កុមារអាយុចន្លោះពី៣ឆ្នាំទៅ១៧ឆ្នាំគឺមានប្រសិទ្ធភាព ហើយគេនឹងពង្រីកការផលិតវ៉ាក់សាំងប្រចាំឆ្នាំដល់១ពាន់លានដូសនៅក្នុងឆ្នាំនេះដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះឲ្យកាន់តែប្រសើរឡើង។

លោក យូ ឈីងមីង (Yu Qingming) បាននិយាយក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធវីដេអូថា វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន សីណូហ្វាម (Sinopharm) មានគោលបំណងផលិតឡើងសម្រាប់មនុស្សគ្រប់វ័យទាំងអស់ចាប់ពីកុមារដល់មនុស្សចាស់ ហើយរហូតមកទល់ពេលនេះវ៉ាក់សាំងនេះត្រូវបានបង្ហញថាមានសុវត្ថិភាពនិងប្រសិទ្ធភាព។លោក យូ បាននិយាយថា «ឥលូវនេះយើងកំពុងរង់ចាំការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩សម្រាប់កុមារអាយុពី៣ឆ្នាំដល់១៧ឆ្នាំ។»

Ö麣¶þÖиßÈýѧÉú·µÐ£½øÐкËËá¼ì²â¡£

លោក យូ បាននិយាយផងដែរថា ដោយមានការលើកទឹកចិត្តតាមរយ:ពាក្យស្លោករបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ដែលនិយាយថា ធ្វើវ៉ាក់សាំងចិនឲ្យក្លាយជា «ផលប្រយោជន៍សាធារណ:សកល» ដូច្នេះក្រុមហ៊ុនរបស់លោកគ្រោងនឹងពង្រីកការផលិតវ៉ាក់សាំងបន្ថែមរហូតដល់៣ពាន់លានដូសក្នុងមួយឆ្នាំនាពេលអនាគត៕

ប្រភព៖​clicknews.com.kh

មតិយោបល់