ព័ត៌មានជាតិ

ស្រវឹងបើករថយន្តបុកម៉ូតូគេ ឈ្លោះគ្នាពេញផ្លូវដោយទាំងសមត្ថកិច្ចទៀត!

ភ្នំពេញ: បុរស២នាក់បើករថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ក្នុងស្ថានភាពស្រវឹងបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរស២នាក់ដួល ហើយក៏មានការទាស់ពាក្យសម្ដីគ្នារវាងភាគីរថយន្តនិងម៉ូតូ ហើយនិងសមត្ថកិច្ចផងដែរ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-300 ពណ៌ទឹកមាសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-9053 បើកបរដោយបុរស២នាក់ទិសដៅពីត្បូងទៅជើង ហើយបើកបរក្នុងស្ថានភាពស្រវឹង បុកម៉ូតូបុរសម្នាក់ម៉ាកនិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BQ-2655 បើកបរដោយបុរស២នាក់ស្របទិសដៅគ្នាហើយរថយន្តក៏បុកពីក្រោយម៉ូតូធ្វើឲ្យម៉ូតូផុងកាត់កាប៉ូក្រោយចូលក្នុងតែមិនមានបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុហើយឲ្យភាគីទាំងសងខាងដោះស្រាយភាគីខាងម៉ូតូទារសំណងចំនួន៥០ដុល្លារ ភាគីខាងរថយន្តមិនព្រមក៏ទាស់ពាក្យសម្ដីគ្នាមួយសន្ទុះធំហើយក៏មានការអន្តគមន៍ពីសមត្ថកិច្ច ក៏ភាគីខាងម្ចាស់រថយន្តព្រមសងទៅខាងភាគីម៉ូតូចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

មតិយោបល់