ព័ត៌មានជាតិ

ករណីអត្តឃាតដែលមិនចេះរីងស្ងួត!! បុរសម្នាក់សម្រេចចង.កសម្លាប់ខ្លួនខណៈពេលប្រពន្ធមិននៅផ្ទះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មានប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង។

ជនរងគ្រោះឈ្មោះ វ៉ាន ថន អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ រស់ អឿ មានកូន ៥នាក់ ប្រុស ៣នាក់។

យោងតាមប្រភពពីអ្នករស់នៅភូមិផងរបងជាមួយគ្នាថា ជនរងគ្រោះបានបាត់ពីផ្ទះចំនួន ២ថ្ងៃមកហើយ អត់ឃើញចូលផ្ទះទេ លុះដល់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៩ ប្រពន្ធកូនបានរកឃើញសព( ចង.ក )នៅដើមតាអួរ នៅចំណុច ត្រពាំងផ្នូកឆេះ ស្ថិតនៅក្នុងភូមិឃុំកើតហេតុ ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ។

សូមបញ្ជាក់៖ ហេតុការណ៍នេះ កើតឡើងខណ:ពេលប្រពន្ធយកកូនទៅព្យាបាលជំងឺនៅមន្ទីរខេត្តកំពង់ឆ្នាំង រយះពេល ៤ថ្ងៃហើយ ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យឃើញថា ពុំមានពាក់ព័ន្ធបទល្មើសផ្សេងៗទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់