ព័ត៌មានជាតិ

រថយន្តស្លាកលេខ ខេមរភូមិន្ទ09 2-0953 បុកម៉ូតូនារីម្នាក់ គាបចូលក្រោមរថយន្ត!

ភ្នំពេញ: បុរសម្នាក់បើករថយន្តតូយូតាហ៊ីលុចមួយគ្រឿង បុកជាមួយម៉ូតូបើកបរដោយនារីម្នាក់ជាជនជាតិហ្វីលីពីនម្នាក់ បណ្តាលឲ្យម៉ូតូគាបចូលក្រោមរថយន្តរងរបួសបាក់ជើងឆ្វេង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៣២ កែងផ្លូវ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីម្នាក់ជាជនជាតិហ្វីលីពីនជិះម៉ូតូម៉ាកវេវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-2507 ជិះតាមបណ្តោយផ្លូវ ១០៥ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកក្នុងល្បឿនលឿនក៏ទៅផុតនៅរថយន្តមកតាមពីក្រោយមួយទៀតម៉ាកតូយ៉ូតាហ៊ីលុច ពាក់ស្លាកលេខ ខេមរភូមិន្ទ09 2-0953 បើកបរដោយបុរសម្នាក់បុកចំម៉ូតូនារីម្នាក់ជាជនជាតិហ្វីលីពីន បណ្តាលឲ្យម៉ូតូគាបចូលក្រោមរថយន្ត និងនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់