ព័ត៌មានជាតិ

អ្នក​ប្រដាល់​ពិភពលោក Floyd Mayweather លុបចោល​គម្រោង​មក​ចក្រភព​អង់គ្លេស​ដើម្បី​ព្យាករណ៍​ការប្រកួត​ជាមួយនឹង Amir Khan មកពី​អ្វី ?

​កាលពី​ថ្ងៃ​ទី ៣ ខែ មិថុនា ប្រភពព័ត៌មាន leicestermercury បាន​ចុះផ្សាយ​ថា កីឡាករ Floyd Mayweather បាន​លុបចោល ដំណើរ​ទស្សនៈកិច្ច​របស់ខ្លួន មកកាន់​ចក្រភព​អង់គ្លេស​ក្នុង​ខែ មិថុនា​នេះ ។
​បើ​តាម​ប្រភព​ខាងលើ​បាន​រាយការណ៍​ថា កីឡាករ​លំដាប់​ពិភពលោក វាយ​មិនដែល​ចាញ់ មាន​បញ្ហា​ទិដ្ឋាការ​របស់​លោក ដែល​ហាមឃាត់​លោក​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុង​ដ៍​។

​ដំណើរ​ទស្សនៈកិច្ច​របស់ Floyd Mayweather ខែ មិថុនា គឺ គ្រោង​នឹង​ធ្វើដំណើរ​មក​កាន់​ទីក្រុង Bolton ដើម្បី​ធ្វើឲ្យ​ការព្យាករណ៍​ជុំវិញ​ការប្រកួត​របស់​លោក​ជា​មួយ​កីឡាករ Amir Khan​។​
​ខណៈនោះ​ដែរ កីឡាករ Amir Khan​បាន​និយាយថា ជា​ការពិត​ណាស់​ថា​លោក​ចង់​ជួប​ជាមួយ​កីឡាករ​អាមេរិក​ម្នាក់​ជាថ្មី​ម្តងទៀត​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទិដ្ឋាការ​របស់​លោក​នេះដែរ មិន​ត្រូវបាន​គេ​ប្រកាស​ឲ្យដឹង​នោះទេ ប៉ុន្តែ​វា​អាច​បណ្តាលមកពី​លោក​ជាប់ពន្ធ​គារ​កាលពីពេល​កន្លង​ទៅ​នៅ​ទីក្រុង​ឡាសវេ​ហ្គាស់ ហើយ​ការរៀបចំ​សំណុំ​ឯកសារ​នៃ​ការធ្វើ​ដំណើរ​នេះ លោក Spencer Brown​ដែល​ជា​ពាណិជ្ជករ​ដ៏​ល្បីល្បាញ​ម្នាក់​របស់​អង់គ្លេស​នោះ គឺជា​អ្នកទទួលខុសត្រូវ​ទាំងអស់​។​

​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Mayweather​បាន​ប្រកាស​រួច​ហើយ​ថា លោក​នឹង​ឡើង​សង្វៀន​ម្តងទៀត​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​គូប្រកួត​របស់លោក​នឹង​កំណត់​តាម​ក្រោយ​៕
FIGHT PRESS CONF8

មតិយោបល់