កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈបើកម៉ូតូវ៉ាជ្រុលចង្កូតទៅបុករថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៨ លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ ៣៤-៣៥ ភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នគរបាលចរាចរណ៍បានឲ្យដឹងថា ភាគី ម៉ូតូម៉ាកWave C110 ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-3462 បើកបរដោយឈ្មោះ កែវ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ នៅគោកឃ្លាំង ខណ្ឌសែនសុខ ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ-ភ្នំពេញ ចំណែករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2AS-1671 អ្នកបើកបរគេចខ្លួនបាត់បើកបរក្នុងទិសដៅពីជើងទៅត្បូង(បញ្រ្ចាសទិសគ្នា)។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូរងគ្រោះបើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ)បានវ៉ាទៅបុកនិងរថយន្តម៉ាកHighlander ចំស្ដុបខាងឆ្វេងតែម្ដង ដែលបើកបរក្នុងទិសដៅបញ្ច្រាសទឹសគ្នា (ពីភ្នំពេញទៅតាកែវ)បណ្ដាលឲ្យរបួសធ្ងន់ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូ កម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់