ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូឬស្សីទី៣អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីលួចកាបូបស្ពាយប្រព្រឹត្តនៅត្រង់ចំណុចមុខផ្ទះលេខ២៤៤ Eoផ្លូវ២១៧ ភូមិ២ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា នៅវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
ជនសង្ស័យឈ្មោះ សុខ សាន ហៅសៀត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើសំណង់ មានទីលំនៅមិនពិតប្រាកដ។
ក្រោយសមត្ថកិច្ច ឃាត់ខ្លួន បានធ្វើតេស្តស្វែងរកសារធាតុញៀនពិនិត្យក្នុងទឹកនោម (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះហួត ភារុន ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន មានទីលំនៅ ភូមិព្រែកតាសេក តាសេក ឃុំព្រែកតាសេក ខណ្ឌជ្រោយសង្វារ ។
វត្ថុតាងនិងសម្ភារៈចាប់យកពីជនសង្ស័យមានការបូបស្ពាយចំនួន១ ជារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយជនរងគ្រោះវិញហើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់