ព័ត៌មានកីឡា

Messi មិនខ្លាច Chelsea តែព្រួយបារម្ភ

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi និងក្រុម Barcelona បានត្រៀមខ្លួនរួចហើយ ក្នុងការទៅកាន់ទឹកដី Stamford Bridge ដើម្បីប្រកួតជាមួយក្រុមតោខៀវ Chelsea នាជំនួបវគ្គ ១៦ ក្រុមចុងក្រោយ Champion League ជើងទី ១ នាយប់ថ្ងៃទី ២១ ខែកុម្ភ:។

យ៉ាងណាវិញ នៅក្នុងការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា Lionel Messi មានបំណងចង់ទៅបំបាក់ក្រុមតោខៀវ Chelsea នៅទឹកដី Stamford Bridge នាជើងទី ១ នេះ។ ក៍ប៉ុន្តែ ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែម​ទៀត​ថា Lionel Messi ថ្វីបើចង់បំបាក់ Chelsea មែន តែកីឡាករឆ្នើមអាហ្សង់ទីនរូបនេះ នៅមានការភ័យខ្លាច ចំពោះការលេងនៅទឹកដី Chelsea នេះដែរ ព្រោះថា Barcelona កម្រនឹងឈ្នះនៅ Stamford Bridge ណាស់ អាចបានត្រឹមតែស្មើប៉ុណ្ណោះ ពោលគឺធ្លាប់ឈ្នះតែម្តងប៉ុណ្ណោះ ក្នុងចំណោម ៧ប្រកួតនៅ ទីនោះ តែធ្វើបានតាំងពីឆ្នាំ ២០០៦ ម្លេះ។

ម្យ៉ាងវិញទៀតនោះ កាលពីឆ្នាំ ២០១២ កន្លងមកក្រុមតោខៀវ​ Chelsea បានទម្លាក់ក្រុម FC Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនេះគឺជាមេរៀនមួយ សម្រាប់ក្រុម Barcelona ត្រូវសិក្សាឲ្យបានច្បាស់។ សម្រាប់ Messi វិញនៅតែចងចាំមិនភ្លេចឡើយ កាលពីបរាជ័យលើកមុន ថ្វីត្បិតតែមិនខ្លាចញញើត Chelsea តែក៍បារម្ភពីប្រព័ន្ធលេងរបស់ Chelsea ជាពិសេសខ្សែការពារដ៍រឹងមាំ ប្រៀបដូចចតឡានក្រុងនៅមុខទី។

គួរបញ្ជាក់ផងដែរថា ក្រុមទាំង២ ធ្លាប់ជួបគ្នា ១៥លើក ដោយឈ្នះម្នាក់៥លើក និងស្មើ ៥លើកដូចគ្នា។

តោះមកមើលស្ថិតិក្រុមទាំងពីរ ធ្លាប់ជួបគ្នាទាំង ១៥ លើកកន្លងមក៖
-២៧ មេសា ១៩៦៦ ពាន Fairs Cup៖ Barcelona ២-០ Chelsea
-១១ ឧសភា​ ១៩៦៦ ពាន Fairs Cup៖ Chelsea ២-០ Barcelona
-២៥ ឧសភា ១៩៦៦ ពាន Fairs Cup៖ Barcelona ៥-០ Chelsea
-៥ មេសា ២០០០ ពាន Champion League ៖ Chelsea ៣-១ Barcelona
-១៨ មេសា ២០០០ ពាន Champion League៖ Barcelona ៥-១ Chelsea
-២៣ កុម្ភះ ២០០៥ ពាន Champion League៖ Barcelona ២-១ Chelsea
-៨ មីនា ២០០៥ ពាន Champion League៖ Chelsea ៤-២ Barcelona
-២២ កុម្ភ: ២០០៦ ពាន Champion League៖ Chelsea ១-២ Barcelona
-៧ មីនា ២០០៦ ពាន Champion League៖ Barcelona ១-១ Chelsea
-១៨ តុលា ២០០៦ ពាន Champion League៖ Chelsea ១-០ Barcelona
-៣១ តុលា ២០០៦ ពាន Champion League៖ Barcelona ២-២ Chelsea
-២៨ មេសា ២០០៩ ពាន Champion League៖ Barcelona ០-០ Chelsea
– ៦ ឧសភា ២០០៩ ពាន Champion League៖​ Chelsea ១-១ Barcelona
-១៨ មេសា ២០១២ ពាន Champion League៖ Chelsea ១-០ Barcelona
– ២៤ មេសា ២០១២ ពាន Champion League ៖ Barcelona ២-២ Chelsea

មតិយោបល់