បាត់ដំបងៈ មានករណីក្មេងអាយុជិត២ខួបម្នាក់ បានលង់ទឹក អណ្តូងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៥៥នាទី ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
សពក្មេងរងគ្រោះមានឈ្មោះ ពិនណា ផានិត ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានលង់ទឹកអណ្ដូងក្បែរផ្ទះស្លាប់ ក្នុងពេលដែលឪពុកជាបរវល់់ធ្វើរទេះភ្លេចមើលកូន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សាកសពក្មេងឲ្យទៅអាណាព្យាបាលដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់