កណ្តាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្ត្រីនិងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ចុះត្រួតពិនិតទំនិញនៅផ្សារតាខ្មៅចាស់ ដោយបន្តការត្រួតពិនិត្យ ស្វែងរកទំនិញដែលមិនអនុលោមទៅតាមច្បាប់ ធ្វើការណែនាំបន្ថែម និងចែករូបភាពដល់ម្ចាស់ទំនិញ ព្រមទាំងយកគំរូទំនិញចម្រុះមាន គ្រឿងសមុទ្រ បន្លែ ផ្លែឈើស្ករត្នោត ជ្រក់ចម្រុះ និងបន្លែហាន់ស្រាប់ ចំនួន៣៣គំរូ មកធ្វើការពិសោធន៍។
ជាលទ្ធផលយើងឃើញមានវត្តមានសំណល់ថ្នាំកសិកម្មនៅលើស្លឹកខ្ទឹម ចំនួនមួយគំរូ ហើយ នឹងបានដកហូតសត្វក្រួច ដែលខូចគុណភាព (ដោយសារក្លាសសេទឹកកកមិនគ្រប់គ្រាន់) ចំនួន៣០គីឡូក្រាម យកទៅកម្ទេចចោល៕








មតិយោបល់