ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តព្រះសីហនុ បានចុះធ្វើការ បញ្ឈប់អាជីវកម្ម ក្រុមហ៊ុនលាយបេតុង យូញៀន ខនគ្រីត ដែលមានទីតាំងនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការបញ្ឈប់អាជីវកម្មពេលនេះ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ទីតាំងនេះ បានបង្កការរំខាន ដោយមានសំឡេងលាន់ឭ និិងប៉ះពាល់ដល់បញ្ហាសុខភាពរបស់សិស្សាសាលា ក៏ដូចជាប៉ះពាល់ដល់ប្រជាពលរដ្ឋជុំវិញ ទើបអាជ្ញាធរខេត្តចេញលិខិតបញ្ឈប់ដំណើរការអាជីវកម្មតែម្តង៕
មតិយោបល់