កណ្តាលៈ ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីបុរសម្នាក់ជិះម៉ូតូចេញពីផ្ទះបាត់ខ្លួនមិនដឹងទៅទីកន្លែងណា ស្រាប់តែប្រជាពលរដ្ឋ បានប្រទះឃើញសាកសព អណ្តែតនៅក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សពជនរងគ្រោះឈ្មោះ ធី ចំណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ព្រឿង ធី អាយុ៦៩ឆ្នាំ បានអោយដឹងថា នៅថ្ងៃទី១០.០៥.២០២១ វេលាម៉ោង២២និង៤៥នាទី ជនរងគ្រោះបានផឹកស្រាស្រវឹង បានជិះម៉ូតូ ម៉ាក Honda dream 2003 បានចេញពីផ្ទះមិនដឹងទៅណា រកមិនឃើញ ហើយមានប្រជាពលរដ្ឋឈ្មោះ សៀក ជឿន ភេទប្រុស អាយុ៥០ឆ្នាំ ឮសូរសំឡេងម៉ូតូជិះទៅត្រង់កំពង់ចម្លងកោះរំដួល នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ធ្លាក់ទឹកបាត់ ហើយឮសូរសំឡេងស្រែកហៅគេអោយជួយ អ្នកភូមិក៏នាំគ្នាទៅមើល រួចក៏ស្ងាត់មាត់បាត់ទៅ ។ លុះនៅថ្ងៃទី១២.០៥.២០២១ វេលាម៉ោង៦ព្រឹក មានប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្តែតទឹក នៅទន្លេបាសាក់មុខវត្តឈូកលាភ ។ បន្ទាប់មកក៏បានរាយការណ៍ ជូនសមត្ថកិច្ចចុះពិនិត្យ ។
សមាសភាពចូលរួមពិនិត្យ សមត្ថកិច្ចផ្នែកជំនាញ ពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព មាត់ ម្រាមដៃនិង ជើង មានដី ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ។
ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់