ភ្នំពេញៈ នៅថ្ងៃចន្ទ័ ០៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅត្រង់ចំណុចផ្លូវលេខ១៨៤ កែងផ្លូវលេខ៥១ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើអំពើហិង្សាឆក់ខ្សែក)។
បង្កដោយជនសង្ស័យ២នាក់៖ ១.ឈ្មោះ ហង្ស ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) ។
២.ឈ្មោះ ឡេង បញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (គេចខ្លួន) ។
ជនរងគ្រោះឈ្មោះ VILLARERL BERNARD អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៩៣សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ពុំមានលិខិតឆ្លងដែនទេ) ។
វត្ថុតាងដកហូត៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ GG-6732 ជាមធ្យោបាយជនសង្ស័យ ជិះធ្វើសកម្មភាព ខ្សែរក ទម្ងន់ ៣ជី ជារបស់ជនរងគ្រោះ(ដណ្តើមបានវិញ) ។
មុនពេលកើតហេតុ ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៨ វេលាម៉ោង ១៦និង០០នាទី ជនរងគ្រោះរួមជាមួយមិត្តភក្តិ៣នាក់ បានដើរតាមបណ្តោយផ្លូវលេខ៥១ ពីជើងទៅត្បូង លុះដល់ចំណុចផ្លូវលេខ១៨៤កែងផ្លូវលេខ៥១ស្រាប់តែមានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ មកពីក្រោយ រួចធ្វើសកម្មភាពឆក់ខ្សែរ ក របស់ជនរងគ្រោះ តែត្រូវជនរងគ្រោះ ចាប់ទាញជនសង្ស័យ និងបានប្រតាយប្រតប់គ្នាស្រែកថា ចោរៗ ក៏ត្រូវមិត្តភក្តិជួយចាប់ បានជនសង្ស័យ ដណ្តើមយកខ្សែរ ក បានមកវិញ ។ ព្រមនោះ កម្លាំងប៉ុស្តិ៍ល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣មកដល់ ឃាត់ខ្លួនជនសង្ស័យ មកស្នាក់ការប៉ុស្តិ៍ បានម្នាក់ រីឯម្នាក់ទៀត ក៏បានគេចខ្លួនបាត់ទៅ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធីច្បាប់៕
មតិយោបល់