ភ្នំពេញៈ រថយន្តពាក់ស្លាកលេខ ខ-ម និងរថយន្តម៉ាកកូរ៉ូឡា ចំនួន២គ្រឿង បានបើកបុកគ្នាបណ្តាលអោយកំពិតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំដូចគ្នា ខណៈដែលបើកបរមកដល់ចំណុចផ្លូវបំបែកជា ៤ ដោយសារតែការបើកបរខ្វះការអធ្យាស្រ័យអោយគ្នាទៅវិញទៅមកនោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅត្រង់ចំណុចផ្លូវលេខ ៧១ កែងនិងផ្លូវលេខ ៣៩២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ01 -2 -0556 មួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើដែលជាផ្លូវបំបែកជា៤ ក៏ស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2H-5585 មួយគ្រឿងទៀតបើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង។ដោយខ្វះការអធ្យាស្រ័យអោយគ្នាទៅវិញទៅមកនោះ រថយន្តទាំង២គ្រឿងក៏បានបើកទៅបុកគ្នាពេញទំហឹងបណ្តាលអោយកំពិតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំតែម្តង ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការវាស់វែងរកខុសត្រូវ ហើយអោយភាគីរថយន្តទាំង២គ្រឿងធ្វើការដោះស្រាយគ្នា ដោយយល់ព្រមបញ្ចប់រឿងត្រឹមសុំស្មើរគ្នា និងយកទៅធ្វើការេជួសជុលរៀងៗខ្លួនវិញប៉ុណ្ណោះ៕






មតិយោបល់