ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១៤ឆ្នាំ រំលោភក្មេងស្រី​អាយុ៧ឆ្នាំ បានសម្រេច២លើក គំរាម«កុំឲ្យប្រាប់អ្នកណាឲ្យសោះ តែហ៊ានប្រាប់គេអញនិងសម្លាប់ចោល»

ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ Post News ថា មានករណីបទរំលោភសេពសន្ថវៈ កើតហេតុនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីព្រឹក នៅចំណុច អូរនៅខាងត្បូងស្ពានគង្គាម ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះអាយុ៧ឆ្នាំ ភេទស្រី។ ជនសង្ស័យឈ្មោះ រ.ប.រ. អាយុ១៤ឆ្នាំ ភេទប្រុស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ បានធ្វើសកម្មភាពចាប់រំលោភ ទៅលើកុមារីរងគ្រោះបានចំនួន២លើកនៅកន្លែងកើតហេតុ បានសម្រេច ហើយគំរាមកុមារីថា«កុំឲ្យប្រាប់អ្នកណាឲ្យសោះ តែហ៊ានប្រាប់គេអញនិងសម្លាប់ចោល»។

ក្រោយពេលកើតហេតុ កុមារីរងគ្រោះ បានទៅរាយការប្រាប់ឪពុកម្តាយ រួចមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ចេញអន្តរាគមន៍ តាមចាប់ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានចាប់រំលោភកុមារីបានសម្រេច២ដងមែន។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង១៧នាទីរសៀល នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនិតិវីធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត៕
https://youtu.be/3OMjVHh5_Mw

មតិយោបល់