ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់បណ្តាល ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នងនៅខេត្តកំពត

កំពត: ថ្ងៃទី០២ខែ សីហាឆ្នាំ២០២០ នៅវេលាម៉ោង២និង០០នាទី មានករណីខ្យល់កន្រ្តាក់កើតឡើងមួយលើកបណ្តាល ខូចខាតផ្ទះប្រជា ពលរដ្ឋចំនួន០៩ខ្នងម្ចាស់ផ្ទះរងគ្រោះ :
១- ឈ្មោះឡុង ទាយហ៊ាង ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកំពង់ត្រាច។
– ខូចខាត : ហ្វីសុីមង់អស់ចំនួន៣០សន្លឹក និងក្បឿងស្រការត្រីចំនួន៣០០ សន្លឹក។
២- ឈ្មោះនាក់ ស៊ន ភេទស្រីអាយុ៥៧ឆ្នាំរស់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ខាង ជើង ស្រុកកំពង់ត្រាចខេត្ត
កំពត។
– ខូចខាត: របើកដំបូលផ្ទះអស់ទាំងស្រុង។
៣- ឈ្មោះគឹម គៀម ភេទ ប្រុសអាយុ៦៣ឆ្នាំ រស់នៅ
ភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិចស្រុកំពង់ត្រាចខេត្តកំពត។
– ខូចខាត: របើកដំបូលផ្ទះទាំងស្រុង។
៤- ឈ្មោះណាវ សំណាង ភេទប្រុសអាយុ៣៥ឆ្នាំភេទ ប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិដាសស្គ ឃុំបឹងសាលាខាងជើងស្រុកំពង់ត្រាច ។
– ខូចខាត : របើកដំបូលផ្ទះអស់ទាំងស្រុង។
៥- ឈ្មោះម៉ែន ព្រិល ភេទ ប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង។
– ខូចខាត : របើកដំបូលផ្ទះទាំងស្រុង។
៦- បើងដំបូលក្បឿងសា លារៀនអស់ចំនួន២០០ សន្លឹកនិងដាច់ខ្សែភ្លើងតភ្ជាប់ចូលក្នុងសាលារៀងទាំងស្រុង ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើតស្រុកកំពង់ត្រាច។
៧- ឈ្មោះមុឹង លេង ភេទស្រីអាយុ៣១ឆ្នាំ រស់នៅភូមិបាយទា ឃុំស្វាយទងជើង ស្រុកកំពង់ត្រាច។
– ខូចខាត: សង្ក័សីអស់ចំនួន១៥សន្លឹក។
៨- ឈ្មោះឃី ឪ ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិ
អន្លង់ថ្ងាន់ ឃុំឬស្សីស្រុខាងកើតស្រុកកំពង់ត្រាច។
– ខូចខាត: របើកដំបូលហ្វីប្រូអស់ចំនួន១០សន្លឹក។
៩- ឈ្មោះសាត ផាន អាយុ៦៤ឆ្នាំ រស់នៅភូមិកោះចម្ការ ឃុំបឹងសាលា ខាងត្បូងស្រុកំពង់ត្រាច។
– ខូចខាត: សង្ក័សីអស់ចំនួន៤៧សន្លឹក៕

 

មតិយោបល់