ព័ត៌មានជាតិ

អ្នកណាមិនភ័យ! ព្រលឹមឡើងចេញផ្ទះ ឃើញនៅដើមកន្ទួតអ៊ីចឹង…

តាកែវ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

កើតហេតុនៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ តាន់ រ៉ាវ៉ិត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ទើបតែមកពីប្រទេសថៃបាន១ថ្ងៃ ចងនៅដើមកន្ទួត។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់