ភ្នំពេញៈ ក្រោយពីសាកសួរ និងកសាងសំណុំរឿង ចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួន យោធាគង្គភាព ង៧០ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី បាញ់បោះសេរី។
បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ធុន រាជ ភេទប្រុស មានឋានន្តរស័ក្តិ នាយចំណង់ នៃអង្គភាព ង៧០។
សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ នៅគ្រាដែលរូបគេ ចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបាន ធ្វើសកម្មភាព បាញ់បោះសេរី នៅនៅមុខក្លិបកម្សាន្ត Epic ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨៕
មតិយោបល់