ព័ត៌មានជាតិ

លួចម៉ូតូបានហើយស្មានតែគេចផុត ចុងក្រោយជាប់ដដែល

ប៉ៃលិន:យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសេងសុគន្ធស្នងការនគរបាលខេត្តប៉ៃលិនលោកវរសេនីយ៍ឯកយ៉ែមសារិទ្ធអធិការនគរបាលក្រុងប៉ៃលិនបានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយកម្លាំងនគរបាលស្រុករតន:មណ្ឌលខេត្តបាត់ដំបងធ្វើការចុះបង្ក្រាបករណីលួចម៉ូតូដែលប្រព្រឹត្តិនៅភូមិតាក្រក់ឃុំត្រែងស្រុករតន:មណ្ឌលខេត្តបាត់ដំបងកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ហើយបានមកសំងំលាក់ខ្លួននៅក្នុងមូលដ្ឋានក្រុងប៉ៃលិន។
ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះសានសារុំភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន។
ដកហូតវត្ថុតាងរួមមានម៉ូតូចំនួន០១គ្រឿងដែលជនសង្ស័យលួចយកមកម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១២ស្លាកលេខបាត់ដំបង១M-៤២៣៦។
ករណីខាងលើនេះជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅឲ្យនគរបាលស្រុករតន:មណ្ឌលជាម្ចាស់ករណីនិងអនុវត្តទៅតាមនីតិវិធី៕

 

មតិយោបល់