សៀមរាបៈ អគ្គិសនិសៀមរាបមានកិតិ្តយសសូមជម្រាបជូនអតិថិជនកំពុងប្រើប្រាស់ អគ្គិសនីសៀមរាបឲ្យបានជ្រាបថា៖


ព័ត៌មានក្នុងដៃអ្នក
សៀមរាបៈ អគ្គិសនិសៀមរាបមានកិតិ្តយសសូមជម្រាបជូនអតិថិជនកំពុងប្រើប្រាស់ អគ្គិសនីសៀមរាបឲ្យបានជ្រាបថា៖
រតនគិរីៈ លោកអធិការរងក្រុងបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង៤ និង២៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភក្មេងស្រីនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះមានឈ្មោះ…
បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនជាតិចិន២នាក់ឈ្លោះគ្នាយ៉ាងខ្លាំងឈានដល់យកកាំបិតចុងស្រួចចាក់ត្រូវបំពង់.កបណ្តាលឲ្យស្លាប់ម្នាក់ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នៅចំណុចកាស៊ីណូហ្គេនទីងជាន់ទី១១បន្ទប់លេខ១១១១ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីកើតហេតុកម្លាំងនគរបាលប៉ោយប៉ែតដឹកនាំដោយឯកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវក្នុងករណីឃាតកម្មនេះបង្កដោយជនជាតិចិនដូចគ្នាដែលជនសង្ស័យជាដៃដល់ឈ្មោះសាយសឺសានភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅបន្ទប់ជួល។ជនរងគ្រោះឈ្មោះលីវយីហ្វុងភេទប្រុសអាយុ២៧ឆ្នាំជនជាតិចិនដូចគ្នាស្នាក់នៅបន្ទប់ជួលជាមួយជនសង្ស័យ។ សមត្ថកិច្ចបានបន្តថានៅមុនពេលកើតហេតុជនដៃដល់និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតដល់ជនដៃដល់ឈ្មោះសាយសឺសានយកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង៤០សង្ទីម៉ែត្រចាក់ទៅលើឈ្មោះលីវយីហ្វុងបណ្ដាលឲ្យរងរបួសធ្លាយបំពង់.កផ្នែកខាងស្ដាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕ មតិយោបល់
ភ្នំពេញៈ ក្មេងស្រីជាអនីតិជនម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពចាប់រំលោភបានសម្រេច តែត្រូវឪពុកជនរងគ្រោះមកទាន់ ស្រែកផ្អើលឆោឡោ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១យកទៅធ្វើការសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលផ្លូវរថភ្លើង ក្រុមទី៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សឿន សុីណា…
មតិយោបល់