ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងប្រុសអាយុ៣ឆ្នាំរាំដូចអ្នកអាជីព ក្រោយពេលបានមើលមួយភ្លែត

ចិន: ក្មេងប្រុសគួរឲ្យស្រឡាញ់ម្នាក់ មានអាយុប្រហែល៣ខួប បានឡើងរាំលើឆាកដូចអ្នករាំអាជីពបេះបិទ ក្រោយពេលគេបានមើល អ្នករាំអាជីពមួយភ្លែត។

នៅក្នុងវីដេអូមួយ បានបង្ហាញក្មេងប្រុសម្នាក់បានឈរនៅលើឆាកបណ្តោះអាសន្នមួយ ក្បែរឆាកពិតនៅកន្លែងមួយនៃប្រទេសចិន ។ ដំបូងគេឃើញក្មេងប្រុសអាយុប្រហែល៣ខួបម្នាក់នោះ កំពុងសប្បាយរីករាយជាមួយតន្ត្រី ហើយគោះជើងតាមចង្វាក់ភ្លេង ។
ក្រោយមកភ្លាមនោះ ក្មេងប្រុសក៏ចាប់ផ្តើមធ្វើត្រាប់តាម ចលនាផ្លាស់ប្តូររបស់អ្នករាំអាជីពដែលនៅពីក្រោយគេបានយ៉ាងល្អមិនគួរឲ្យជឿ។ មិនត្រឹមតែចាំក្បាច់រាំទេ គេបានរាំដោយមានថាមពលថែមទៀតផង មិនថាការបង្វិលខ្លួន ការបោះដៃ បោះជើង ត្រូវតាមចង្វាក់ភ្លេងតែម្តង។ រាំបានល្អដល់កម្រិតណា សូមទស្សនាទាំងអស់គ្នា៕

មតិយោបល់