រដ្ឋាភិបាលបានប្រកាសថា យ៉ាង ហោចណាស់និស្សិត១៤៧នាក់ត្រូវបាន សម្លាប់រង្គាល នៅពេលដែលក្រុមឧទ្ទាម អ៊ិស្លាមជ្រុលនិយមស៊ូម៉ាលី Shebab បានវាយប្រហារទៅលើសាកលវិទ្យា ល័យមួយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៥ ។ នេះជាព្រឹត្ដិការណ៍សម្លាប់ រង្គាលធំបំផុតក្នុងប្រទេសចាប់តាំងពី ព្រឹត្ដិការណ៍បំផ្ទុះគ្រាប់បែកស្ថានទូត អាមេរិកក្នុងឆ្នាំ១៩៩៨ ។ខ្មាន់កាំភ្លើងបិទមុខ ប្រដាប់ដោយ កាំភ្លើងស្វ័យប្រវត្ដិ និងគ្រាប់បែកគ្រប់ ប្រភេទបានចូលទៅកាន់សាកលវិទ្យា ល័យកេនយ៉ាស្ថិតនៅភាគឦសានទីក្រុង Garissa ខណៈដែលក្រុមនិស្សិតទាំង អស់កំពុងលង់លក់នៅក្នុងដំណេក។ពួក ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើ និស្សិតស្លាប់អស់ច្រើននាក់ មុនពេល ពួកគេដោះលែងឱ្យនិស្សិតកាន់សាសនា មូស្លីមរត់ចេញរួចផុតពីការបាញ់ប្រហារ ហើយចាប់និស្សិតណាដែលកាន់សាសនា គ្រឹស្ទ និងជនរងគ្រោះដទៃផ្សេងទៀតធ្វើ ជាចំណាប់ខ្មាំង ។ Sheikh Ali Mohamud Rage អ្នកនាំពាក្យរបស់ក្រុម Shebab ដែល ជាក្រុមមួយមានទំនាក់ទំនងជាមួយក្រុម ភេរវកម្មអាល់កៃដាបានប្រាប់រ៉យទ័រថា សកម្មភាពខាងលើនេះជាទង្វើរបស់ ក្រុមខ្លួន ។ គោលបំណងរបស់ក្រុមខ្មាន់ កាំភ្លើងគឺ“សម្លាប់អ្នកទាំងឡាយណា ដែលប្រឆាំងជាមួយ Shebab” ។ កងទ័ព និងកម្លាំងសមត្ថកិច្ចគ្រប់ ប្រភេទជាច្រើនរយនាក់ អមដោយរថ ក្រោះ និងអាវុធគ្រប់ដៃរបស់រដ្ឋាភិបាល កេនយ៉ាបានឡោមព័ទ្ធពីខាងក្រៅសាកល វិទ្យាល័យ ខណៈដែលក្រុមខ្មាន់កាំភ្លើង កំពុងតែចាប់និស្សិតជាច្រើនរយនាក់ធ្វើ ចំណាប់ខ្មាំងនៅពីខាងក្នុងនោះ ។សាកលវិទ្យាល័យ Garissa មាន និស្សិតកេនយ៉ាជាច្រើនរយនាក់មកពី បណ្ដាខេត្ដផ្សេងៗក្នុងប្រទេសមកស្នាក់ នៅ និងសិក្សារៀនសូត្រនៅទីនេះ ។ដោយមិនរង់ចាំយូរ កម្លាំងសន្ដិសុខ កេនយ៉ាបានចាប់ផ្ដើមប្រតិបត្ដិការណ៍ បាញ់រំដោះចំណាប់ខ្មាំង ហើយនៅពេល មិនយូរប៉ុន្មាន ស្ថានការណ៍ក៏បានស្ងប់ ស្ងាត់ទៅវិញ ប៉ុន្ដែការអន្ទះសារនៅក្នុង ចិត្ដរបស់សាច់ញាតិជនរងគ្រោះនៅតែ បន្ដពុះកញ្ជ្រោលខ្លាំងឡើងថែមទៀត ដោយចង់ដឹងថា តើកូនប្រុស កូនស្រី របស់ពួកគេដែលស្ថិតនៅក្នុងហេតុ ការណ៍នោះ មានវាសនារួចផុតពីគ្រាប់ កាំភ្លើងដែរឬយ៉ាងណា? រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកេនយ៉ា លោក Joseph Nkaiserry បានថ្លែង ថា ខ្មាន់កាំភ្លើង៤នាក់ត្រូវបាញ់សម្លាប់ នៅក្នុងបរិវេណសកលវិទ្យាល័យនោះតែ ម្ដង។ និស្សិតជាង៥០០នាក់ត្រូវបាន រំដោះដោយសុវត្ថិភាព ។ ក្នុងប្រតិបត្ដិ ការណ៍នេះ សមត្ថកិច្ចបានប្រើពេល រហូតដល់១៦ម៉ោងទើបចប់សព្វគ្រប់។មជ្ឈមណ្ឌលប្រតិបត្ដិការគ្រោះ មហន្ដរាយជាតិបានចេញសេចក្ដីប្រកាស ថា ជនរងគ្រោះ១៤៧នាក់បានបាត់បង់ ជីវិត និង៧៩នាក់ផ្សេងទៀតបានរង របួសនៅក្នុងហេតុការណ៍សម្លាប់រង្គាល នៅសាកលវិទ្យាល័យ Garissa នេះ ។ព្រឹត្ដិការណ៍នេះបានក្លាយជាការ សម្លាប់រង្គាលដ៏ច្រើនបំផុតកើតឡើង នៅក្នុងប្រទេសកេនយ៉ាចាប់តាំងពីឆ្នាំ ១៩៩៨រៀងមក ។ កាលពីឆ្នាំ១៩៩៨ ក្រុមភេរវកម្មអាល់កៃដាបានបំផ្ទុះគ្រាប់ បែកស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Nairobi បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស រហូតដល់២១៣នាក់ ៕
ព័ត៌មានជាតិ
មតិយោបល់