ព័ត៌មានជាតិ

ចាក់ប្លន់គ្រូបង្រៀនភាសាចិនមិនសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច!

បន្ទាយមានជ័យៈ មានករណីប្លន់ម៉ូតូមួយបានកើតឡើង ដោយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិទចាក់ គ្រូបង្រៀនភាសាចិនម្នាក់ ប្លន់យកម៉ូតូតែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ករណីនេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យឈ្មោះ ដែម រដ្ឋា អាយុ២៥ឆ្មាំ ភេទប្រុស មុខរបរកម្មករ និងជាមនុស្សញៀនថ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះឈ្មោះ តុល រតនៈសុខា អាយុ៣៩ឆ្នាំ ភេទប្រុស មុខរបរគ្រូបង្រៀនសាលាចិន។

មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លៀតពេលទំនេរមករត់ម៉ូតូឌុប ដោយបានជិះម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-1146 ដឹកជនសង្ស័យចេញពីផ្លូវដើមពុទ្រ្ទា លុះដល់ចំណុចស្ងាត់ជនសង្ស័យបានប្រើល្បិចជាចុះបត់ជើងតូច ដោយបានចាប់គ្រៀកកជនរងគ្រោះ រួចដកកាំបិតសស្រួច ចាក់ជនរងគ្រោះបណ្តាលរងរបួស៦កន្លែង ដើម្បីប្លន់យកម៉ូតូតែមិនបានសម្រេច ត្រូវបានជនរងគ្រោះស្រែកផ្អើលអ្នកភូមិ និងសមត្ថកិច្ចកំពុងល្បាត បានឃើញក៏ចាប់ខ្លួនភ្លាមៗតែម្តង៕

មតិយោបល់