ព័ត៌មានជាតិ

Update៖ ព្រឺក្បាលទាំងព្រឹក! យុវជន ២នាក់ កៀបជាប់ក្នុងរថយន្ត របួសធ្ងន់ ក្រោយរថយន្តដឹកថ្មក្រុមហ៊ុន«R» បុករះ

ព្រះសីហនុៈ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះ ស្ថិតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះទី១/ឈ្មោះ ណៃ ចិន្ដា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ រស់នៅស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ និង២/ឈ្មោះ លិ ប៊ុនថេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ រស់នៅស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តដឹកថ្ម ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0778 របស់ក្រុមហ៊ុន R អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរចូលក្រុងព្រះសីហនុ មកដល់ចំណុចខាងលើ បានបុករុញពីខាងក្រោយរថយន្តចំនួន ២គ្រឿង មានទិសដៅស្របគ្នា ដោយរថយន្តទី១ម៉ាក IZUZU ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8409 ដឹកទឹកសុទ្ធ ចន្ទ័រះ តៃកុងឡានឈ្មោះ សឿ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែករថយន្ត ១គ្រឿងទៀតម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ សិប្បកម្មកាត់កញ្ចក់ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ២នាក់អង្គុយខាងក្រោយរងរបួសធ្ងន់។

បច្ចុប្បន្ន សមត្ថកិច្ចបានយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកជនរងគ្រោះទាំងអស់បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមិត្តភាពឃ្លាំងលើ៕

មតិយោបល់