ឥណ្ឌាៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា នៅព្រឹកថ្ងៃអង្គារនេះ បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម Agni II ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីកោះយោធាមួយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
មីស៊ីលនេះ ត្រូវបានបាញ់សាកល្បងនៅក្នុងស្រុក Balasore របស់រដ្ឋ Odisha ដែលវាជាផ្នែកមួយ នៃសមយុទ្ធរបស់កងទ័ពឥណ្ឌា។
សូមជំរាបថា Agni II អាចវាយប្រហារបានចម្ងាយជាង ២,០០០ គីឡូម៉ែត្រ ត្រូវបានគេដាក់ប្រើប្រាស់ទៅក្នុងកងទ័ពឥណ្ឌា ដោយវាអាចផ្ទុកទម្ងន់បានរហូតដល់ ១,០០០ គីឡូក្រាម៕
មតិយោបល់