ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៧នាក់ ក្នុងនោះមានអនីតិជន២នាក់ និងអ្នកទទួលផលចោរកម្ម៣នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះលេខD២៨ ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះ ដែលជនសង្ស័យបានលួចលុយក្នុងរថយន្ដ ចំនួន១,៦០០ដុល្លារ កុំព្យូទ័រយួរដៃ១គ្រឿង ត្រាក្រុមហ៊ុនមួយ និងឯកសារក្រុមហ៊ុនមួយចំនួនផងនោះ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់