ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល ដកហូតម្សៅស៊ុបរ៉តឌី ទឹកដោះគោខាប់និងទំនិញផ្សេងទៀតជាច្រើនខូចគុណភាព ដែលលក់តាមតូបនានា នៅស្រុកសាលាក្រៅ

​ប៉ៃលិន: លោក លឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ព្រមទាំងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ បានធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់តាំងលក់តាមតូបនានា ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ពីអាជីវករ ប្រមាណ ៣៥០គីឡូក្រាម យកទៅរក្សាទុក ដើម្បីកម្ទេចចោល។

សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីកាំកុងត្រូល បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ចំនួនប្រមាណ ៣៥០គីឡូក្រាម រួមមាន៖ ទឹកក្រូចកំប៉ុងចំនួន ៣៥៥កំប៉ុង កម្ទេចមី ២០០០កញ្ចប់ ទឹកដោះគោខាប់៤កំប៉ុង ផ្សិតកំប៉ុង៩ កំប៉ុង ទឹកខ្មេះទន្សាយ ២៦ ដបជ័រ ស្រាបៀដប ៦០ដប ស្រាបៀកំប៉ុង ៥២០កំប៉ុង ម្សៅស៊ុបរ៉តឌី ៧០កញ្ចប់ សូដាដប ២៤ដប M150 ចំនួន១០ដប ទឹកផ្លែឈើកំប៉ុង២កំប៉ុង និងទឹកសណ្តែប្រអប់៩ប្រអប់ ដើម្បីយកកម្ទេចចោល៕

មតិយោបល់