ដុតធូបមូសដាក់ឲ្យគោចងនៅក្រោមផ្ទះ បង្កជាអគ្គិភ័យបណ្តាលឲ្យឆេះផ្ទះខ្ទេចមួយខ្នង

កំពង់ឆ្នាំងៈ ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០ នាទី រំលងអធ្រាត មានករណីភ្លើងឆេះផ្ទះមួយលើក ម្ចាស់ឈ្មោះ ស៊ិន រ៉ា ភេទប្រុស អាយុ ៥១ ឆ្នាំ និងប្រពន្ធឈ្មោះ សោម ម៉ៅ អាយុ ៤២ ឆ្នាំ រស់នៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ិនរ៉ា និងប្រពន្ធឈ្មោះ សោម ម៉ៅ ព្រមទាំងកូន បានទៅរកស៊ីនៅពេជ្រនិល ក្រុងព្រះសីហនុយូរៗ មកផ្ទះម្ដង ដោយឲ្យឈ្មោះ សោម ញ៉ាញ់ ត្រូវជាបងនៅមើលថែរក្សា ។

បង្កការខូចខាត៖ ឆេះផ្ទះ ទំហំ០៨ x០៧ ម៉ែត្រ សសរឈើ ជញ្ចាំងឈើ ក្រាលក្តារ ប្រក់ស៊ីប្រូ អស់ទាំងស្រុង នឹងសម្ភារៈមួយចំនួនទៀត ។ មូលហេតុ៖ នៃការឆេះនេះ គឺបណ្តាលមកពីដុតធូបមូស ឲ្យគោចងនៅក្រោមផ្ទះហើយក្រោមផ្ទះ មានស្លឹកកណ្ដប ជាច្រើនទើបបណ្ដាល ឲ្យភ្លើងឆេះ តែម្តង ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *